ភ្នំពេញ ៖ មានប្រជាពលរដ្ឋ នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះ ស្ដ្រីខ្មែរម្នាក់ ក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់ បានឆ្លងជំងឺកូវីដ-១៩ ដោយគាត់ធ្លាប់ធ្វើបាយ សម្លជូនចាស់ៗ និងប្រគេនព្រះសង្ឃនៅវត្ត ជាដើម។

យោងតាមលិខិតរបស់ រដ្ឋបាលសង្កាត់សិត្បូ បានឲ្យដឹងថា ករណីស្ដ្រីមានផ្ទុកវិជ្ជមានកូវីដខាងលើ បានមកដល់ផ្ទះនៅភូមិព្រែកត្រែង សង្កាត់សិត្បូ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ហើយពេលមកដល់ផ្ទះ ឈ្មោះខាងលើបានធ្វើបានសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹកថែមទៀត។

បន្ទាប់មកសាម៉ីខ្លួនមានអាការៈក្ដៅខ្លួន ក៏បានឲ្យពេទ្យនៅជិតផ្ទះចាក់ថ្នាំ និងផ្សំថ្នាក់ឲ្យ ដោយជំងឺមិនធូស្រាលសាម៉ីខ្លួនក៏បានទៅធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យជ័យជំនៈ តែលទ្ធផលអវិជ្ជមានទៀត ពេទ្យក៏ឲ្យសាម៉ីខ្លួនត្រឡប់មកផ្ទះវិញ លុះពីរថ្ងៃក្រោយដោយមានអាការៈក្ដៅខ្លួនខ្លាំង និងមានហៀរសំបោទើបទៅធ្វើតេស្ដនៅមន្ទីរពេទ្យជ័យជំនៈម្ដងទៀត ហើយលទ្ធផលគឺវិជ្ជមាន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាពេលថ្មីៗ ស្ដ្រីអាយុ២៧ឆ្នាំ មានអាស័យដ្ឋាននៅព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាកក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា បានវិលត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជា ដែលលទ្ធផលវិភាគវត្ថុសំណាកលើកទី៥របស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវិរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនៈ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ២៥១នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន ២១៩នាក់ ។ដោយឡែកអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួន ៣២នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ