ភ្នំពេញ ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ខែកក្កដា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២៥៧លើក បណ្តាលឲ្យមនុស្សស្លាប់១៤៧នាក់ និងរបួស៣៥២នាក់។

យោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា «ក្នុងខែកក្កដា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើង សរុប២៥៧លើក (យប់៥៦%) បណ្តាលឲ្យស្លាប់១៤៧នាក់ និងរបួស៣៥២នាក់ (ធ្ងន់២១៩នាក់)។ មូលហេតុបង្កគ្រោះថ្នាក់ រួមមាន៖ បើកបរលើសល្បឿន៣៦% មិនគោរពសិទ្ធ២៤% មិនប្រកាន់ស្តាំ១៤% វ៉ាជែង១១% បត់៧% ស្រវឹង៦% កក្តាយាន២% »។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨៣% ១២២នាក់ មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៧០% ៨៥នាក់។ គ្រោះថ្នាក់នៅរាជធានីភ្នំពេញ ៧១លើក ខេត្តព្រះសីហនុ១៦លើក និងខេត្តកណ្តាល ១៥លើក ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ