ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២នាក់ នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២០។ករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន២នាក់ បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ និងប្រជាជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអស័យដ្ឋាននៅខេត្តកំពង់ចាមទាំង២នាក់ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជានៅថ្ងៃទី ១២ខែ មិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ ដែលបច្ចុប្បន្ននេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ហើយ។
គិតត្រឹមម៉ោង០៧:០០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩នៅ កម្ពុជាមាន ៖
-ចំនួន អ្នកជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៥នាក់
-អ្នកសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត មានចំនួន ៣នាក់(ជាបុរស)
-អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេសសរុបចំនួន ១២៨នាក់ (ស្ត្រី៣៩នាក់ និង បុរស ៨៩នាក់)

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ