ខេត្តបន្ទាយមានជ័យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងឆ្មកចាប់ឃាត់បានរថយន្ត ១គ្រឿង ដឹកគ្រឿងក្នុងជ្រូកនាំចូលពីថៃ សង្ស័យមានជាតិគីមី អាចនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ រថយន្តល្មើសត្រូវបានឃាត់កាលពីព្រឹកថ្ងៃទាិ១៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងកើតស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរង ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាងំការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់រថយន្តមួយគ្រឿងម៉ាក TOYOTA SIENNA ពណ៌ផ្ទៃមេឃ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7392 ពាក់ព័ន្ធករណី ដឹកជញ្ជូនគ្រឿងក្នុងជ្រូកចម្រុះ ចំនួន ៥៤០គីឡូក្រាម អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព អ្នកបរិភោគ។

បច្ចុប្បន្នគ្រឿងក្នុងជ្រូកចម្រុះទាំងនោះត្រូវបានកម្លាំងជំនាញនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្ត ធ្វើការដុតកម្ទេចចោល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ