កញ្ញាដាវ ដែលមនុស្សមួយចំនួនបានដឹងថាជាថៅកែស្រីវ័យក្មេង មានហាងនំខែក (The Cake) ជាច្រើនសាខានៅក្នុងរាជធានីភ្នំពេញ និងបណ្តាលខេត្តមួយចំនួន រួមទាំងមានបុគ្គលិករាប់រយអ្នក ថ្មីៗនេះ បានសរសេរអត្ថបទខ្លីមួយក្នុងផេករបស់កញ្ញា ហើយទទួលបានការគាំទ្រពេញចិត្តនូវអត្ថន័យរបស់កញ្ញាដាវ យ៉ាងច្រើនពីសំណាក់អ្នកតាមដានកញ្ញា ។ ខ្លឹមសារនោះគឺកញ្ញាដាវ ចង់សរសេរបែបអប់រំដល់មនុស្សទូទៅអំពីអារម្មណ៍ផ្លូវចិត្តមួយចំនួនដែលមនុស្សគ្រប់គ្នាតែងជួបប្រទះ៖ធ្លាប់ទេ? មាន”បុគ្គល១រូប”ដែលយើងស្រលាញ់ គោរព ចូលចិត្ត អោយតម្លៃ ឧ.ដូចជា មេយើង សង្សាយើង រៀមច្បង មេក្រុម បងយើង ប្អូនយើង ម៉ាក់យើង ប៉ាយើង កូនយើង...។ល។ ពេល”បុគ្គលម្នាក់នោះ”សប្បាយចិត្តយើងសប្បាយចិត្ត ok គ្រប់យ៉ាងស្រស់បំព្រង !តែពេលគាត់ម៉ូវឬម៉ួម៉ៅ ក្នុងអារម្មណ៍យើងភ័យ យើងខ្លាច បន្ទាប់មកពេលគាត់ឧស្សាហ៍មានអាការៈបែបនឹងយើងចាប់ផ្ដើមប្ដូរ ពីភ័យខ្លាចទៅជាពិបាក ពីពិបាកទៅជាមិនយល់ ពីមិនយល់ដល់យ៉ាប់ទទួលយក រហូតដល់តឹងទ្រូង រហូតដល់ទ្រាំ ទ្រាំរហូតដល់មានអារម្មណ៍ថាចង់ចាកចេញ ហើយខ្លះណា១ចំនួនអាចប្ដូរទៅជាស្អប់ឬជ្រេញទៀតផង ។បកមកវិញ បើសិនយើងជា”បុគ្គល១រូប”ដែលមានឥទ្ធិពលលើផ្លូវចិត្តរបស់មនុស្សទាំងនោះហើយ ហេតុអីក៏មិនជ្រើសរើសយកបែប ធ្វើជា”បុគ្គលម្នាក់”ដែលផ្ដល់តែស្នាមញញឹម សំលេងល្អៗ ភាពរីករាយ ដល់មនុស្សជុំវិញខ្លួនដែលស្រលាញ់យើងនោះ បើយើងមានឥទ្ធិពលបែបនឹងសូមកុំអោយបិសាចកំហឹងក្នុងខ្លួនចេះតែចេញមកបន្លាចអារម្មណពួកគាត់ ចូរមើលថែអារម្មណ៍ពួកគាត់អោយបានល្អបំផុត ទើបជីវិតយើងមានក្ដីសុខជោគខ្លួន និងជុំវិញខ្លួន នោះហើយគឺជាទង្វើដែលត្រឹមត្រូវនិងកាតព្វកិច្ចចាំបាច់ក្នុងជីវិត។កុំមើលងាយជិះជាន់ការស្រលាញ់ពីមនុស្សទាំងនោះអាងតែដឹងថាគេតាមចិត្តខ្លួនឯង មិនថាសាច់ញាតិឬអ្នកណាក៏ដោយ បើគេស្រលាញ់យើងគ្រាន់តែចង់ឃើញយើងរីករាយនោះហើយក្ដីសុខនិងសុភមង្គលពិតប្រាកដ ។ សូមអោយភាពរីករាយរបស់មនុស្សទាំងអស់ស្មើរភាពគ្នានិងយុត្តិធម៍។ សូមបន្ថែមផងដែរថា កញ្ញាដាវ គឺជាអ្នកមានស្រុកំណើតនៅខេត្តបាត់ដំបង ហើយបានមកបើកហាងលក់នំខេកនៅក្នុងរាជធានីភ្នំពេញ ដោយទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងក្នុងអាជីវកម្មនៅរយៈពេលចុងក្រោយនេះ។ កញ្ញាដាវ ដែលជាថៅកែស្រីវ័យក្មេងមានអាយុមិនទាន់ទាំងដល់៣០ឆ្នាំរូបនេះ តែងតែទទួលបានការកើតសរសើរពីមហាជន ហើយពិសេសគឺស្រទាប់យុវវ័យអំពីភាពជោគជ័យក្នុងអាជីវកម្ម ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ