បើតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នៅ តែបន្ត អនុវត្តការរឹតបន្តឹងការធ្វើដំណើរ និងផ្អាកមិនឱ្យជនបរទេសម កពីប្រទេស  បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងស ហរដ្ឋអាមេរិកដដែល។

ជាមួយគ្នានេះ ការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ ការផ្តល់ទិដ្ឋារទេសចរណ៍ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និងទិដ្ឋាការនៅពេលម កដល់ក៏ដូចជាវិធានការសុខាភិបាលនានា រួមទាំងតម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាពនិងឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានបន្តទៀត។

រាល់វិធានការការរឹតបន្តឹងការធ្វើដំណើរខាងលើនេះ គឺមានលក្ខណៈបណ្តោះអាសន្ន និងត្រូវបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវី១៩ មានការធូរស្រាល ក្រោយពីមានការវាយតម្លៃ រវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ