កាលពីវេលាម៉ោងប្រមាណ១២:៥០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៩ មីនា ឆ្នាំ២០២០នេះ នៅក្នុងអំឡុងពេលចុះល្បាតព្រៃ នៅតំបន់រ៉ាមសារព្រែកទាល់ មន្ត្រីមន្ទីបរិស្ថាន រួមសហការជាមួយកម្លាំងមន្រ្តីឧទ្យានុរក្ស រួមទាំងមន្រ្តីស្ម័គ្រចិត្តសហគមន៍សរុប១៦នាក់ បានស្ទាក់ដេញចាប់បានក្រុមជនល្មើសដែលមានគ្នាសរុប ៨នាក់  ដែលកំពុងធ្វើសកម្មភាព ចាប់កូនសត្វ ស្ថិតក្នុងតំបន់អភិរក្ស។​នេះបើយោងតាម គេហទំព័រហ្វេសបុកផ្លូវការរបស់ ក្រសួងបរិស្ថាន។

 

បន្ទាប់ពីបានធ្វើសកម្មភាពដេញស្ទាក់ចាប់ក្រុមជនល្មើស មន្ត្រីមន្ទីបរិស្ថាន រួមសហការជាមួយកម្លាំងមន្រ្តីឧទ្យានុរក្ស រួមទាំងមន្រ្តីស្ម័គ្រចិត្តសហគមន៍ បានចាប់បានជនល្មើសបានចំនួន៣នាក់ និងប្រទះឃើញមានសត្វស្វាបទឹករនាលពណ៍សរុប ៣៨ក្បាល ។

 

 

សូមបញ្ជាក់ថា បច្ចុប្បន្ននេះជនល្មើសទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងធ្វើកំណត់ហេតុរួចរាល់ដើម្បីកាត់ការតាមនិតិវិធីតាមផ្លូវច្បាប់។ ដោយឡែកជនល្មើសចំនួន៥នាក់ទៀតដែលរត់គេចខ្លួនរួចនោះ ក៏ត្រូវបានធ្វើការស្វែងរកជាបន្តបន្ទាប់ផងដែរ៕

 

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ