តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី ទើបតែបានស្វាគមន៍នៅកូនប្រុសដំបូងរបស់ពួកគេ នៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃកាលពីពេល ព្រឹកមិញនេះ។ជាក់ស្តែង បើតាមរយៈវីដេអូដែលបានបង្ហោះដោយ ស្វាមីរបស់តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ក្នុងថ្ងៃទី១៦ ខែឧសភា នេះ បានឲ្យដឹងថាពេជ្រ សូលីកា បានសម្រា លបានកូនប្រុសមួយរូបហើយ កាលពីវេលាម៉ោង៧ ព្រឹកក្នុងថ្ងៃនេះ។រីឯចំណែកអ្នកម្តាយ និងទារកក៏មានសុខភាពល្អ ជាធម្មតាផងដែរ។

ចំពោះ កូនប្រុសដែលទើបតែកើតរបស់ តារាចម្រៀងស្រីរូបនេះមានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ និងជាភាសាអង់គ្លេសHang Aari Wednesday មានទម្ងន់២.៩ គីឡូក្រាម។

ដោយឡែក Kaka KH Australia ដែលមានប្រជាប្រិយភាពខ្លាំង ក្នុងបណ្តាញសង្គម ត្រូវបានគ្រប់គ្នាដាក់រហស្សនាមអោយថា តារាហ្វេសប៊ុកនោះ ទើបតែទទួលបានសមាជិកថ្មី ដោយទើបនឹងសម្រាលបានកូនប្រុសផងដែរ។ដោយតារាហ្វេសបុករូបនេះដាក់ឈ្មោះកូនប្រុសថាឈ្មោះខ្មែរ: ស៊ាន ចំរើន កើតថ្ងៃទី១៦ ខែ៥ ឆ្នាំ២០២០ វេលាម៉ោង១០៖៤៩នាទីព្រឹក ទម្ងន់៤.១០៥ Kg៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ