អគ្គីភ័យបានឆាបឆេះនៅឯតំបន់វាលស្មៅមួយកន្លែង នៃអាកាសយានដ្ឋានអន្តរជាតិរដ្ឋផ្លូរីដា ស្ថិតក្នុង ទីក្រុង ហ្វតម៉ាយើស៍ បានបំផ្លាញរថយន្ដសម្រាប់ជួលរាប់ពាន់គ្រឿង។ នេះបើតាមប្រភពីភ្នាក់ងារពន្លត់ អគ្គីភ័យក្នុងតំបន់ នេះបើតាមការចេញផ្សាយ របស់CNN នៅទី០៦ ខែមេសា ឆ្នាំ២០២០។

អគ្គីភ័យខាងលើបានកើតឡើង តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ដោយឆេះរាលដាលលើផ្ទៃដី ០៦ហិកតា និងឆាបឆេះរថយន្ដដំបូងតែ ២០គ្រឿងប៉ុណ្ណោះ នៅឯតំបន់វាលស្មៅនៃអាកាសយានដ្ឋានខាងលើ។ ប៉ុន្តែ រហូតដល់អគ្គីភ័យបានរលត់ រថយន្តសម្រាប់ជួលរហូតដល់ទៅជាង៣,៥០០គ្រឿងត្រូវបានបំផ្លាញ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ពីទំហំខូចខាតជាទឹកប្រាក់ ហើយក៏មិនមានមនុស្សណាម្នាក់រងរបួសនោះដែរ ខណៈមូលហេតុនៃអគ្គីភ័យនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ