ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅ ព្រោះថា ស្ថានភាព នៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសជាច្រើន។

ក្រសួង បន្ដថា បុគ្គលគ្រប់រូប អាចធ្លាក់ខ្លួនឈឺដោយសារកម្ដៅ ជាពិសេសបុគ្គលដែលមានហានិភ័យខ្ពស់គឺ មនុស្ស ចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការងារនៅលម្អខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពារ រាងកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ។

ក្រសួង បន្ថែមថា ពេលអាកាសធាតុក្តៅខ្លាំង អាចបណ្តាលឱ្យមានរោគសញ្ញាមួយចំនួន ដូចជា ការបែកញើសខ្លាំងខុសពីធម្មតា អស់កម្លាំង ឈឺរមូលក្រពើ ឈឺក្បាល ចង្អោរ ក្អួត វិលមុខ ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ