ភំ្នពេញ ៖ នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១៨១ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤៨នាក់ (ស្រី ៣៥នាក់) ធ្វើការរឹបអូសគ្រឿងញៀនបានចំនួន ១តោន ៧៨៣គីឡូក្រាម ២០៩.៨៣ក្រាម។

ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ បង្ក្រាបបានចំនួន ១,៦៣១ករណី ឃាត់ខ្លួនជនសង្ស័យ ៣,៩០៣នាក់ (ស្រី២៧០នាក់) ធ្វើការរឹបអូសគ្រឿងញៀនបានចំនួន ៨០គីឡូក្រាម ៣៩៥.១២ក្រាម។

លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងនេះ ត្រូវបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៤ និងផ្សព្វផ្សាយប្រកាស ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការចូលរួមជាអធិបតី ដោយឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ លោកឧត្តមសេនីយ៍ វរសេនីយ៍នាយករងមន្ទីរ និងលោកនាយការិយាល័យទាំង ១១ ការិយាល័យ ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ